Page title
Section title
កម្មវិធីបំផុសគំនិត
កម្មវិធីបំផុសគំនិតត្រូវបានផ្តួចផ្តើម នឹងបង្កើតនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយ លោក រិន រ៉ាវុធ ជានាយកកម្មវិធី។ ប្រទេសកម្ពុជា ដែនដីសុវណ្ណភូមិ មានអតីតកាលជាអាណាចក្រអង្គរ មានវិសាលភាពទឹកដីដ៏ធំទូលំទូលាយ មានវប្បធម៌ដ៏ល្អផូរផង់ មានមេដឹកនាំប្រកបដោយ ទសពិធរាជធម៌ គុណធម៌ ប្រកាន់សច្ចៈ ចំពោះជាតិ និងប្រជាជន។ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំពីយុវរាជរដ្ឋាភិបាល បាននឹងកំពុងថែររក្សានូវសមិទ្ធផលនានា និងសម្រេចបាននូវបរិវត្តកម្មសំខាន់ៗជាច្រើន លើគ្រប់វិស័យ ខាងនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ក្រោមពន្លឺនៃសន្តិភាពនិងស្ថិរភាពនយោបាយក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនជាប្រចាំលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាភិវឌ្ឍន៍ និងភាពឈ្លាសវៃប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួម នឹងគាំទ្រពីប្រជាពលរដ្ឋ ជាពិសេស ការចូលរួមគាំទ្រដោយស្ម័គ្រចិត្តរបស់យុវជនគ្រប់សកម្មភាពនិងព្រឹត្តិការណ៍នានាយ៉ាងផុសផុលគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស ក្នុងឆន្ទៈមោះមុត មានការប្តេជ្ញាចិត្តខ្ពស់ ការទទួលខុសត្រូវ សាមគ្គីភាព មិត្តភាព ភាតរភាព និងមោទកភាពជាតិ។ កម្មវិធី”បំផុសគំនិត” គឺជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ជាការដេញដោលមតិមួយទល់មួយ (Presidential Debate Platform) ក្នុងគោលបំណង ជាអាទិ៍បំផុសគំនិតថ្មីៗ ចែករំលែក រយពាន់ម៉ឺនសែនលានគំនិត ដើម្បីចូលរួមចំណែកដោះស្រាយរាល់បញ្ហានានាដែលកើតមានឡើងក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
គោលបំណង
បំផុសគំនិត Inspire មានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖
* បណ្តុះផ្នត់គំនិតជាតិសាសន៍ខ្មែរ ឱ្យមានសាមគ្គីភាពដ៏រឹងមាំ ចេះស្រឡាញ់មេដឹកនាំ មានគំនិតជាតិនិយម បន្តវប្បធម៌អភិរក្ស និងអភិវឌ្ឍន៍ប្រទេសជាតិស្របតាមតម្រូវការនៃការវិវឌ្ឍសង្គមនាយុគ្គសម័យបរិវិត្តកម្មឌីជីថល។
* ចូលរួមនៅក្នុងសកម្មភាពលើកកម្ពស់កិច្ចការ សង្គម វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម បរិស្ថាន
* ចូលរួមផ្តល់មតិយោបល់ ទស្សនទាន និងអនុសាសន៍ពាក់ព័ន្ធនឹងបញ្ហាក្នុងសង្គម ជូនថ្នាក់ដឹកនាំជ្រាប និងមានដំណោះស្រាយ
* ចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីលើកកម្ពស់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ និង ប្រជាជន
* បណ្តុះមនសិការយុវជនឱ្យស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់ប្រជាធិបតេយ្យ គោរពច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អសក្តិសមជាកម្លាំងចលករដើរឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិ។
* ជំរុញ និងលើកទឹកចិត្តយុវជន ឱ្យចូលរួមចំណែកក្នុងសកម្មភាពសង្គមនានា ដូចជាការថែរក្សាបរិស្ថាន ការថែរក្សាវប្បធម៌ជាតិ ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការគាំពារ និងរក្សាសុខភាពសាធារណៈ ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារជាដើម។
* បណ្តុះមនសិការយុវជនឱ្យស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិ ស្រឡាញ់សន្តិភាព ស្រឡាញ់ប្រជាធិបតេយ្យ គោរពច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អសក្តិសមជាកម្លាំងចលករដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិ។
* អប់រំ ណែនាំ និងបញ្ចៀសយុវជន ឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើខុស ច្បាប់នានា
* ណែនាំ និងតម្រង់ទិសយុវជន ក្នុងការរៀបចំផែនការជីវិត ដើម្បីភាពជោគជ័យនិង អនាគតភ្លឺស្វាង......។ល។
* បណ្តុះផ្នត់គំនិតពាណិជ្ជករ កសិករ អាជីវករ នូវគំនិតវានុវត្តន៍នានា
* បណ្តុះផ្នត់គំនិតខ្មែរ ឱ្យឈប់ឈ្លោះគ្នា ហែកហូរគ្នា និងបង្កើតមាតិកាលើបណ្តាញ ផ្សព្វផ្សាយសង្គមមិនល្អនានា ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់ជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់ខ្មែរពីបុរាណកាល ដែលជាប្រទេសដ៏ខ្លាំងពូកែ។
* ចុងក្រោយឱ្យកម្ពុជាខ្លាំងដូចជាប្រទេសសិង្ហបុរី ឬសាំងហ្គាពួ ផ្តើមចេញពីការផ្លាស់ប្តូរ ការគិតរបស់ប្រជាជនកម្ពុជាជាមុនសិន ទើបកម្ពុជាខ្លាំង តាមរយៈកម្មវិធីបំផុសគំនិត Inspire Program
សមាសភាពវាគ្មិនដែលអញ្ជើញចូលរួមមាន
អញ្ជើញវាគ្មិនកិត្តិយស ពហុចម្រុះវិស័យ និងគំនិតមកបំផុសគំនិតតែល្អៗ ដែលអញ្ជើញមក ៖
* ស្ថាប័នរដ្ឋ ៖ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ ក្រសួង អង្គភាព នាយកដ្ឋាននានា ចំណុះក្រសួង ស្ថាប័ន មន្ទីរ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ
* ស្ថានប័នឯកជន ៖ ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់អាជីវកម្ម អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន
* ថ្នាក់ដឹកនាំអង្គការ សមាគម ក្រុមយុវជន ឬអង្គភាពនានា ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគ្រប់រចនាសម្ព័ន្ធ ជាសមាជិកអចិន្ត្រៃយ៍ ឬសមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានស.ស.យ.ក.តាមវិស័យនានា ស.ស.យ.ក.រាជធានីភ្នំពេញ និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (សមាជិកគណៈដឹកនាំចលនា និង ក្រុមការងារយុវជនស្ម័គ្រចិត្តស.ស.យ.ក.ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន)។
* សមាសភាពផ្សេងៗទៀតជាអាទិ៍ សាស្ត្រាចារ្យ បណ្ឌិត បញ្ញាវន្ត និស្សិតទាំងក្នុងប្រទេស និងក្រៅប្រទេស...។ល៕